ព័ត៌មានសុខភាព

ប្រើធាតុផ្សំតែមួយមុខគត់ បញ្ហាសក់ស្កូវមុនអាយុនឹងលែងមានទៀតហើយ

នៅពេលដែលមានបញ្ហាសក់ស្កូវមុនអាយុ មនុស្សភាគច្រើនតែងតែទិញថ្នាំមួយចំនួនដែលមានលក់នៅលើទីផ្សារមកលាប។ ប៉ុន្តែនេះគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្នប៉ុណ្ណោះ ហើយវាអាចធ្វើឲ្យសក់ខូចដោយសារតែសារធាតុគីមី។
ទោះជាយ៉ាងណា មានឱសថធម្មជាតិមួយប្រភេទដែលអាចជួយឲ្យព្យាបាបញ្ហាសក់ស្កូវបាន ហើយគ្មានប៉ះពាល់ដល់ស្បែកក្បាលឡើយ។

ការណែនាំ
យកដំឡូងបារាំង ៥មើល លាងទឹកឲ្យស្អាត ហើយចិត្តយកតែសំបកដាក់ចូលទៅក្នុងទឹកមួយកូនឆ្នាំ។ ចម្អិនឲ្យពុះ រួចរំងាស់ប្រហែលជា ៥នាទី ទើបដាក់ចុះឲ្យត្រជាក់។ បន្ទាប់មក សូមបន្ថែមប្រេងឡាវេនឌ័រ ឬប្រេងផ្កាកុលាប ដើម្បីឲ្យមានក្លិនក្រអូប។

ការប្រើប្រាស់
បន្ទាប់ពីលាងសម្អាតសក់រួច ត្រូវម៉ាស្សាសក់ និងស្បែកក្បាលជាមួយល្បាយនេះ ដោយធ្វើសកម្មភាពយឺតៗឲ្យសព្វ។
អនុវត្តបែបនេះឡើងវិញរៀងរាល់ថ្ងៃ ឬរហូតទាល់តែទទួបានផលដូចបំណង៕

white-hair

មតិយោបល់