ព័ត៌មានសុខភាព

ចង់ជៀសផុតពីជំងឺ៥មុខនេះ គួរសង្វាតទទួលទានចេករាល់ថ្ងៃ

អ្នកណាមិនស្គាល់ផ្លែចេកនោះ? ហើយគ្រប់គ្នាក៏ប្រហែល​ជាធ្លាប់ញ៉ាំរាប់​ភ្លេចផងដែរ។ ក៏ប៉ុន្តែមនុស្សមួយចំនួន​ធំនៅមិនទាន់​ស្គាល់​ពីអត្ថប្រយោជន៍​សំខាន់ៗ​របស់វានៅ​ឡើយ នេះហើយជាមូលហេតុ​ដែលធ្វើឲ្យ​ពួកគេ​មិនសូវ​ចាប់អារម្មណ៍​ចំពោះ​ការទទួលទាន​ផ្លែចេក។ បើយោងតាមគេហទំព័រ rak sukapap បានបង្ហាញថា ចេក មិនត្រឹមតែ​ជាផ្លែឈើដ៏ឆ្ងាញ់​ពិសារប៉ុណ្ណោះ​ទេ វាថែមទាំង​ជាឱសថ​សម្រាប់​ការពារជំងឺ​ច្រើនមុខ​ថែមទៀត។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍៥យ៉ាង​ដែលបានមកពីការទទួលទាន​ផ្លែចេកជាប្រចាំ:

១.បញ្ហាស្លេកស្លាំង
ភាពស្លេកស្លាំង គឺបណ្តោលមកពីរាងកាយ​មិនបានទទួល​យកជាតិដែក​បានគ្រប់គ្រាន់ ក៏ប៉ុន្តែប្រសិនបើអ្នក​ទទួលទាន​ចេករាល់ថ្ងៃ ជាតិដែក​របស់វានឹងជួយជំរុញ​ដល់ការផលិត​អេម៉ូក្លូប៊ីន​ក្នុងឈាម ហើយអ្នក​នឹងឆាប់​ជាឡើងវិញ។

២.លើសឈាម
ចេកមានផ្ទុកសារធាតុ ប៉ូតាស្យូម ច្រើនបំផុត ដែលអាចជួយ​បញ្ចុះបញ្ហា​សម្ពាធឈាម​ឡើងខ្ពស់។ នេះហើយ​ជាមូហេតុ​ដែលអ្នក​ជំនាញផ្នែក​ចំណីអាហារនៅ អាមេរិក បានផ្តល់អនុសាសន៍​ឲ្យអ្នកដែលមាន​បញ្ហា​លើសឈាម​ទទួលទាន​ចេករាល់ថ្ងៃ។

៣.ការទល់លាមក
ជាតិសរសៃដែលមាននៅក្នុងផ្លែចេក អាចជួយ​សម្រួលដល់​ប្រព័ន្ធរំលាយអាហារ បន្ទន់លាមក ហើយ​អាចជៀស​ផុតពីបញ្ហា​ទល់លាមក​ថែមទៀត។

៤.ជំងឺធ្លាក់ទឹកចិត្ត
ការស្រាវជ្រាយ​មួយបាន​រកឃើញថា ផ្លែចេក មានផ្ទុកប្រូតេអ៊ីនម្យ៉ាង​ដែលគេ​ហៅថា Triton ។ សារធាតុនេះ អាចជួយ​រំញោច​ខួរក្បាល ដើម្បីបញ្ចេញ​អ័រម៉ូន serotonin ដែលធ្វើឲ្យអ្នក​មានអារម្មណ៍ល្អប្រសើរ​ឡើងវិញ។

៥.ជំងឺដំបៅក្រពះ
ក្រុមគ្រូពេទ្យជាច្រើនបានផ្តល់​ដំបូលន្មាន​ឲ្យអ្នកជំងឺ​ដំបៅក្រពះ ទទួលទានចេក​ជាប្រចាំ ព្រោះវាមានភាពទន់​ងាយក្នុងការរំលាយ។ ជាមួយគ្នានេះ​ផងដែរ ចេកគឺជាស្រទាប់សម្រាប់​ការពារក្រពះមិនឲ្យ​មានបញ្ហា និងជួយព្យាបាល​ឲ្យដំបៅឆាប់ជា។

ដើម្បីទទួលបានអត្ថប្រយោជន៍​ទាំងអស់នេះ អ្នកត្រូវព្យាយាម​ទទួលទាន​ផ្លែចេក​ជាប្រចាំ យ៉ាងហោចណាស់​មួយថ្ងៃ​ក៏បាន​១ផ្លែដែរ៕

មតិយោបល់