ព័ត៌មានសុខភាព

កុំទទួលទានផ្លែឈើ បន្ទាប់ពីញ៉ាំបាយហើយភ្លាម!

បរទេសៈ ការទទួលទានផ្លែឈើមុនពេលញ៉ាំបាយរយៈពេល ១៥ ទៅ ២០នាទី អាចជួយបង្កើនមុខងារកម្ចាត់ជាតិពុលពីរាងកាយ ទទួលបានថាមពលភ្លាមៗ សម្រកទម្ងន់ និងជំរុញដល់ការអនុវត្តសកម្មភាពប្រចាំថ្ងៃឲ្យមានភាពប្រសើរឡើង។

ប៉ុន្តែ តើមានអ្វីកើតឡើងប្រសិនបើអ្នកបរិភោគបាយពេលព្រឹកហើយ ញ៉ាំផ្លែឈើភ្លាម?

ផ្លែឈើដែលអ្នកទទួលទានត្រូវបញ្ចូនទៅកាន់ពោះវៀនត្រង់ ហើយធ្វើការរំលាយភ្លាមៗ។ តែបើផ្លែឈើចូលទៅក្រោយបាយ ការរំលាយនឹងត្រូវពន្យាពេល ហើយត្រាំនៅក្នុងសារធាតុរាវយូរទៀតនោះ វានឹងងរលួយ ជូរផ្អូម ប្រែក្លាយទៅជាអាស៊ីត។

ម្យ៉ាងទៀត ប្រសិនបើផ្លែឈើប្រតិកម្មជាមួយនឹងអាហាររលួយផ្សេងៗទៀត អ្នកនឹងកើតជំងឺហើមពោះ។ ជាពិសេសបើអ្នកមិនផ្លាស់ប្តូរទម្លាប់មួយនេះ យូរៗទៅច្បាស់ជាបញ្ហាប្រព័ន្ធប្រសាទ សក់ស្កូវមុនអាយុ ទំពែក និងរង្វង់ភ្នែកខ្មៅជាដើម។

លោកបណ្ឌិត Herbert Shelton ដែលជាអ្នកស្រាវជ្រាវលើប្រធានបទមួយនេះបានអះអាងថា អាហារមួយចំនួនដូចជា ក្រូច និងក្រូចឆ្មា មានផ្ទុកជាតិអាស៊ីរងាយនឹងបង្កទៅជាអាល់កាឡាំង (Alkaline)នៅក្នុងរាងកាយ។

ដូច្នេះហើយ ដើម្បីជៀសផុតពីផលវិបាកផ្សេងៗ ដែលកើតមានចំពោះរាងកាយ អ្នកគួរតែឈប់ទទួលទានផ្លែឈើបន្ទាប់ពីបរិភោគបាយរួច៕

មតិយោបល់