បរទេសៈ បបូរមាត់ពណ៌ស៊ីជម្ពូអាចជួយឲ្យសុភាពនារីទាំងឡាយមានភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញបំផុត។ ប៉ុន្តែនារីភាគច្រើនតែងតែជួបនូវបញ្ហាបបបូរមាត់ពណ៌ខ្មៅ តើបណ្តោលមកពីកត្តាអ្វីខ្លះទៅ? មូលហេតុធំបំផុត គឺការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ, ការប្រើប្រាស់ជាតិកាហ្វេអ៊ីនច្រើនពេក, ការជក់បារី.ល.។
ទោះជាយ៉ាងណាអ្នកមិនចាំបាច់ចំណាយប្រាក់ច្រើនទិញផលិតផលកែសម្រស់ថ្លៃៗ ដើម្បីបំពេញកង្វះខាតមួយនេះឡើយ។ អ្នកគ្រាន់តែប្រើវិធីធម្មជាតិដែលផ្សំឡើងពីក្រូឆ្មា នឹងឆាប់សម្រេចដូចបំណង។
ធាតុផ្សំ៖
– ទឹកក្រូចឆ្មា ១កូនពែង (ក្រូចឆ្មាធម្មជាតិ)
– ស្ករសបន្តិច
ការអនុវត្ត៖
– ចាក់ស្ករសចូលទៅក្នុងទឹកក្រូឆ្មា រួចកូរឲ្យរលាយចូលគ្នា។
– បន្ទាប់មកលាប និងម៉ាស្សាថ្នមៗនៅលើបបូរមាត់។
– ម្យ៉ាងវិញទៀត អ្នកអាចប្រើទឹកក្រូចឆ្មាតែមួយមុខគត់ក៏បាន គឺលាបតិចៗរាល់ពេលមុនចូលគេង។
– បន្ទាប់ពីអនុវត្តបាន ១០នាទីត្រូវលាងសម្អាតចេញដោយប្រើទឹកធម្មតា។
សូមព្យាយាមអនុវត្តវិធីនេះឲ្យបានទៀងទាត់រយៈពេល ៥ ទៅ ៦ថ្ងៃ អ្នកនឹងទទួលបានបបូរមាត់ទន់រលោង ហើយពណ៌ស៊ីជម្ពូ៕
មតិយោបល់