ព័ត៌មានជាតិ

សាហាវមែន ! BMW បុកម៉ូតូសេ១២៥ បណ្តាលឲ្យមនុស្ស៣នាក់របួស រួចបើករត់រហូតឆេះរថយន្ត

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាក BMW មួយគ្រឿងបើកបរដោយជនបរទេស ខ្វះការប្រុងប្រយត្ន័ទៅបុកម៉ូតូហុងដាសេ១២៥ ពេញទំហឹងបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល រួចរថយន្តបង្កបានបន្តល្បឿនបើកគេចខ្លួន រហូតដល់ឆ្លងចរន្តអគ្គិសនីឆាបឆេះម៉ាស៊ីនរថយន្តយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាក BMW ពណ៌ស មួយគ្រឿងបើកបរដោយបុរសជនបរទេសម្នាក់ រួមដំណើរជាមួយនិងជនបរទេស២នាក់ទៀតក្នុងរថយន្ត ដោយបើកខ្វះការប្រុងប្រយត្ន័ លុះបានមកដល់ចំណុច ក្បែរក្លឹបកាហ្សា រថយន្តបង្កបានជ្រុលល្បឿនទៅបុកជាមួយនឹង ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ដែលកំពុងជិះឌុបគ្នា ៣នាក់ យ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់និងស្រាល ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ ។ ភ្លាមៗនោះ រថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេ គឺបានបន្ថែមល្បឿនព្យាយាមបើកគេច ទាំងដែលរថយន្តរងការខូចខាតធ្លាក់កាងខាងមុខ រហូតមកដល់ចំណុចលើស្ពានជ្រោយចង្វារ ក៏ស្រាប់តែរថយន្តបានកុបប៉េម៉ាស៊ីនទៅមុខលែងរួចមួយសន្ទុះ ភ្លាមនោះស្រាប់តែរថយន្តចាប់ផ្តើមឆ្លងចរន្ត ឆាបឆេះម៉ាស៊ីន បង្កជាអណ្តាតភ្លើងឆាបឆេះរថយន្តស្ទើរតែទាំងស្រុងតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងកងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ចុះមកធ្វើការបាញ់ពន្លត់ដល់កន្លែងកើតហេតុ រហូតទាល់តែរលត់ទៅវិញជាស្ថាពរ៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់