ព័ត៌មានសុខភាព

ពណ៌ទឹកនោមអាចបញ្ជាក់ពីបញ្ហានៅក្នុងរាងកាយរបស់អ្នក

បរទេសៈ មានមនុស្សតិចណាស់ដែលដឹងថា ពណ៌ទឹកនោមអាចវាយតម្លៃទៅលើបញ្ហាសុខភាពមួយចំននួននៅក្នុងខ្លួនបាន។

ជាធម្មតាមនុស្សដែលមានសុខភាពល្អ ទឹកនោមមានពណ៌លឿងស្លេក ប៉ុន្តែវាអាចប្រែប្រួល អាស្រ័យទៅលើស្ថានភាពសុខភាព។

នៅពេលព្រឹកភ្ញាក់ពីគេងទឹកនោមអាចមានពណ៌ក្រម៉ៅ តែបន្ទាប់ពីយើងទទួលទានទឹកច្រើនវានឹងត្រឡប់មកធម្មតាវិញ។ ដូច្នេះប្រសិនបើអ្នកឧស្សាហ៍សង្កេតឃើញទឹកនោមផ្លាស់ប្តូរពណ៌ ដោយសារតែការញ៉ាំអាហារនោះបញ្ជាក់ថា សុខភាពរបស់អ្នកកំពុងតែកើតមានបញ្ហាខុសប្រក្រតីដោយសារតែ ជំងឺទាំងអស់នេះ។

១. ទឹកនោមពណ៌ក្រហមព្រឿងៗ

នៅពេលដែលអ្នកឃើញទឹកនោមពណ៌ក្រហមព្រឿងៗ មានន័យថាមានលាយឈាម។ ជាធម្មតាក្នុងទឹកនោមចំណុះ ១០០០មីលីលីត្រ មានឈាម ១មីលីលីត្រ ទើបធ្វើឲ្យទឹកនោមមានពណ៌បែបនេះ។

ពេលជួបសញ្ញាមួយនេះ អ្នកគួរតែប្រយ័ត្នចំពោះជំងឺតម្រងនោម, គ្រួសក្នុងតម្រងនោម និងជំងឺផ្សេងៗទៀត។ ប្រសិនបើមានការឈឺចាប់ខ្លាំងនៅពេលបត់ជើងតូច គឺអ្នកកំពុតែរងគ្រោះដោយសារការឆ្លងមេរោគលើផ្លូវបង្ហូរនោម, មានគ្រួសក្នុងតម្រងនោម ឬជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធតម្រងនោម។

២. ទឹកនោមមានពណ៌លឿង
ទឹកនោមមានពណ៌លឿងដោយសារតែអ្នកទទួលទានថ្នាំដែលមានសារធាតុផ្សំដូចជា carotene, វីតាមីន B2 ឬថ្នាំដទៃទៀតដែលធ្វើឲ្យទឹកនោមមានពណ៌លឿងក្រោយពេលឈប់ទទួលទាន។

ប៉ុន្តែប្រសិនបើអ្នកមានជំងឺក្អួត, រាគ, គ្រុនក្តៅខ្លាំង… ទឹកនោមអាចប្រែក្លាយទៅជាពណ៌លឿង ដោយសារតែការបាត់បង់ជាតិទឹកឆាប់ពេក។

៣. ទឹកនោមមានពណ៌ស្រដៀងទៅនឹងទឹកដោះគោ
ប្រសិនបើទឹកនោមមានពណ៌ល្អកដូចជាទឹកដោះគោ បញ្ជាក់ថាអ្នកំពុងតែប្រឈមនឹងជំងឺធ្ងន់ធ្ងរ។ ជាពិសេសការកើតមានប្រភេទដង្កូវអៀនក្នុងខ្លួន នឹងបង្កឲ្យទឹកនោមមានពណ៌ស។ ដូចគ្នានេះផងដែរ ការកើតមានដុំសាច់ក្នុងពោះ ឬជំងឺរបេងក៏អាចធ្វើឲ្យទឹកនោមពណ៌សបានដែរ។
ក្រៅពីនេះការបរិភោគអាហារច្រើនហួស, ការបរិភោគអាហារមិនទៀងទាត់, អាហារដែលមានជាតិខ្លាញ់ខ្ពស់ ទឹកនោមនឹងប្រែទៅជាពណ៌សស្រដៀងទឹកដោះគោដូចគ្នា។

៤. ទឹកនោមពណ៌ត្នោត
ទឹកនោមពណ៌ត្នោតជាញឹកញាប់កើតមានឡើងនៅពេលយប់ អាចទាក់ទងទៅនឹងជំងឺកោសិកាឈាមក្រហម។ លើសពីនេះទៅទៀត ភាពស្លេកស្លាំង, រលាកថ្លើម ឬធ្វើលំហាត់ប្រាណខ្លាំងពេកក៏អាចធ្វើឲ្យទឹកនោមពណ៌ត្នោតដែរ។

៥. ទឹកនោមពណ៌ដូចតែ

ទឹកនោមមានពណ៌លឿងដូចជាតែអាចបណ្តោលមកពី កើតលឿង, រលាកថ្លើម, ក្រិនថ្លើម, គ្រួសក្នុងថង់ប្រមាត់ ដែលអាចនាំឲ្យមានបាតុភូតនោមញឹក ហើយមានពណ៌ដូចជាតែ។

៦. ទឹកនោមពណ៌ខ្មៅ
ទឹកនោមមានពណ៌ខ្មៅមិនមែនជារឿងលេងសើចនោះទេ វាអាចបណ្តោលមកពីជំងឺមហារីក។

ដូច្នេះហើយ ប្រសិនបើអ្នកឃើញទឹកនោមមានពណ៌ខុសប្រក្រតីណាមួយ សូមទៅពិនិត្យ ឬពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕

urine-color

មតិយោបល់