បរទេសៈ សព្វថ្ងៃនេះមានផលិតផលបំបាត់ស្លាកស្នាមច្រើនប្រភេទណាស់ដែលមានលក់នៅលើទីផ្សា ប៉ុន្តែផលិតផលទាំងនោះពុំសូវមានប្រសិទ្ធិភាពដូចបំណងអ្នកប្រើឡើយ។
ផ្ទុយទៅវិញប្រសិនបើអ្នកសាកល្បងប្រើប្រាស់ឱថសច្នៃពីធម្មជាតិនេះវិញ ផ្ទៃមុខដែលធ្លាប់មានស្លាកស្នាមជ្រៅៗនឹងបាត់យ៉ាងឆាប់រហ័ស ហើយគ្មានផលប៉ះពាល់អ្វីឡើយ។
ឱសថបុរាណមួយនេះ ត្រូវបានគេប្រើជាច្រើនទស្សវត្តមកហើយ ព្រោះវាមានសមត្ថភាពក្នុងការចិញ្ចឹមស្បែក បង្កើតជាលិកាថ្មី លប់បំបាត់ស្លាកស្លាម និងជួយព្យាបាលរបួសឲ្យឆាប់ជា។
ធាតុផ្សំ៖
– ទឹកឃ្មុំ ២ស្លាបព្រាបាយ
– ម្សៅ baking soda ២ស្លាបព្រាបាយ
ការអនុវត្ត៖
– លាយធាតុផ្សំទាំងពីរមុខនេះបញ្ចូលគ្នា រួចអនុវត្តត្រង់កន្លែងដែលប៉ះពាល់។
– យកកន្សែង ឬក្រណាត់តូចមួយត្រាំទឹកក្តៅ ហើយដាក់ពីលើកមួយជាន់ទៀត។
– ទុកកន្សែងរហូតទាល់តែត្រជាក់ ទើបជូតសម្អាតបរិវេនដែលមានបញ្ហានេះ។
សូមព្យាយាមអនុវត្តជារៀងរាល់ថ្ងៃ ស្លាកស្លាមនឹងចាប់ផ្តើមរលប់បន្តិចម្តងៗរហូតទាល់តែស្មើដូចដើម៕
មតិយោបល់