ព័ត៌មានសុខភាព

ដឹងទេមួយថ្ងៃគួរនោមប៉ុន្មានដង? នេះជាចម្លើយដែលអ្នកចង់ដឹង

បរទេសៈ មានមនុស្សជាច្រើនឆ្ងល់ថា តើក្នុងមួយថ្ងៃពួកគេគួរតែនោមប៉ុន្មានដង? ហើយការនោមច្រើនមានផលប៉ះពាល់អ្វីខ្លះដល់សុខភាព?

ជាទូទៅមនុស្សដែលមានសុខភាពល្អនោមយ៉ាងហោចណាស់ពី ៤ ទៅ ៧ដង ក្នុងមួយថ្ងៃ បន្ទាប់ពីទទួលទានទឹកពីរលីត្រ។ ប៉ុន្តែពេលខ្លះអ្នកអាចនោមច្រើនជាងនេះ ដោយសារតែបញ្ហារលាកប្លោកកនោម ការទទួលទានកាហ្វេ និងគ្រឿងស្រវឹងលើសកម្រិត។

ខាងក្រោមនេះជាបញ្ហាមួយចំនួនដែលបង្ហាញតាមរយៈការបញ្ចេញនោម៖

+ ប្រសិនបើអ្នកមានទម្លាប់នោមយូរ
ការនោមយូរអាចបង្ហាញថា អ្នកំពុងតែប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគក្នុងប្លោកនោមហើយ។

+ ប្រសិនបើអ្នកនោមច្រើនជាង ១១ដង
ការនោម១១ដង ឬច្រើនជាងនេះក្នុងមួយថ្ងៃ បន្ទាប់ពីទទួលទានវត្ថុរាវពីរលីលីត្រ អាចមានបញ្ហាធ្ងន់ធ្ងរ។ យកល្អគួរតែប្រញាប់ទៅជួបគ្រូពេទ្យឲ្យបានឆាប់។

+ ប្រសិនបើអ្នកនោមញឹក
ករណីនោមញឹកអាចបណ្តោលមកពីប្លោកនោមធ្វើសកម្មភាពខ្លាំង ទើបធ្វើឲ្យប្លោកនោមឆាប់ពេញ។ ហេតុនេះរឿងសំខាន់បំផុតដែលអ្នកត្រូវ គឺរត់ទៅនោមឲ្យបានញឹកញាប់។

+ ប្រសិនបើទឹកនោមធំក្លិនផ្អែម
នេះជាសញ្ញាបញ្ជាក់ថា អ្នកកំពុងតែមានជំងឺទឹកនោមផ្អែម។

សរុបមកវិញ ប្រសិបើមានករណីទាំងនេះកើតមានចំពោះខ្លួនអ្នក គួរតែពិគ្រោះជាមួយក្រុមអ្នកជំនាញឲ្យបានកាន់តែឆាប់កាន់តែល្អ៕

pee-aday

មតិយោបល់