បរទេសៈ ការឡើងជាតិខ្លាញ់ច្រើន ផ្ទៃមុខនឹងពោរពេញទៅដោយធូលីដី និងបាក់តេរី ដែធ្វើឲ្យមុនចេះតែកើតឡើងជាបន្តបន្ទាប់មិនព្រមបាត់ឡើយ។ ទីបំផុតផ្ទៃមុខរបស់បន្សល់ទុកសុទ្ធស្នាមខ្មៅៗ ហើយបាត់បង់ភាពទាក់ទាញថែមទៀត។
ប្រសិនបើសុភាពនារី ឬសុភាពបុរសទាំងឡាយកំពុងតែជួបបញ្ហាបែបនេះមែន កុំបារម្ភអី ប៉េងប៉ោះ និងក្រូចឆ្មាអាចជួយបាន។ នៅពេលដែលធាតុផ្សំទាំងពីរមុខនេះលាយបញ្ចូលគ្នា ពួកវានឹងជួយសម្អាតភាពកខ្វក់ទាំងឡាយនៅលើស្បែក ហើយធ្វើឲ្យផ្ទៃមុខមានភាពស្រស់ថ្លាឡើងវិញ។
ធាតុផ្សំ៖
– ទឹកក្រូចឆ្មា ៤ ទៅ ៥ដំណក់
– ប៉េងបោះទុំពីរផ្លែ កិនឲ្យក្លាយជាល្បាយ ហើយច្រោះយកកាកចេញ
ការអនុវត្ត
– លាយធាតុផ្សំទាំងពីរមុខនេះបញ្ចូលគ្នាឲ្យសព្វល្អ រួចលាបនៅលើផ្ទៃមុខ។
– ទុកចោលឲ្យបាន ១៥ ទៅ ២០នាទី ទើបលាងសម្អាតចេញវិញ។
ទឹកអាស៊ីតនៅក្នុងក្រូចឆ្មា និងប៉េងប៉ោះ អាចកម្ចាត់ជាតិខ្លាញ់ចេញពីផ្ទៃមុខ ហើយធ្វើស្បែករបស់លោកអ្នកស្រស់ថ្លាគួរឲ្យច្រណែន៕
មតិយោបល់