ព័ត៌មានសុខភាព

កុំប្រហែសស្រីៗគ្នាយើង បើឃើញឈាមរដូវផ្លាស់ប្តូរពណ៌

បរទេសៈ ជារៀងរាល់ខែការមករដូវអាចមានរយៈពេល ៦ ទៅ ៧ថ្ងៃ ហើយស្ត្រីអាចនឹងមានការឈឺចាប់ក្នុងពោះ ឬឈឺក្បាលតិចតួច។ នៅពេលដែលឈាមរដូវហូរលឿន អាចមានពណ៌ក្រហម ឬផ្កាឈូក។ តែបើឈាមមានពណ៌ខ្មៅ ឬត្នោត អ្នកជំនាញបង្ហាញថា មកពីការហូរឈាមចេញពីរាងកាយយឺតពេក។

ជាការពិតណាស់ក្នុងពេលវដ្តរដូវត្រូវបានគេសង្កេតឃើញថា ពេលខ្លះឈាមមានពណ៌ថ្លា ពេលខ្លះទៀតមានពណ៌ក្រម៉ៅ តើមានបញ្ហាអ្វីកើតឡើងចំពោះឈាមរដូវនេះទៅ? រឿងសំខាន់ អ្នកត្រូវដឹងថា ការប្រែប្រួលខុសប្រក្រតីនៃការមករដូវនេះជាប់ទាក់ទងជាមួយនឹងបញ្ហារោគស្ត្រី។

ឈាមក្រហមថ្លា
ជារឿងធម្មតាទេសម្រាប់ឈាមប្រភេទនេះ វាអាចហូររយៈពេលមួយសប្តាហ៍ ហើយប្រែជាពណ៌ផ្កាឈូកវិញនៅពេលឈាមហូរជិតអស់ក៏មាន។

ឈាមក្រហមចាស់
ប្រសិនបើពាក់កណ្តោលនៃការមករដូវ ឈាមនៅតែក្រហមចាស់ដដែល ហើយហូរច្រើនជាងធម្មតា វាអាចជាសញ្ញានៃការរលូតកូនដោយឯងៗ ឬអាក្រក់បំផុតការកើតមានដុំសាច់ក្នុងស្បូន។

ឈាមទឹកក្រូចក្រហម

មិនមែនជារឿងធម្មតានោះទេ ប្រសិនបើអ្នកមានឈាមប្រភេទនេះ ហើយធំក្លិនអាក្រក់ទៀតត្រូវប្រញាប់ទៅជួបរោគស្ត្រីជាបន្ទាន់។ ម្យ៉ាងទៀតឈាមរបស់អ្នកអាចមានលាយឡំជាមួយនឹងសារធាតុរាវសៗដែលចេញពីស្បូន។

ឈាមត្នោតខ្មៅ
ឈាមប្រភេទនេះអាចផ្ទុកនៅក្នុងស្បូនរយៈពេលយូរ ហើយជាធម្មតាធ្លាក់នៅពេលព្រឹកព្រលឹម។ ឈាមខ្មៅ ឬត្នោត មិនប៉ះពាល់ធ្ងន់ធ្ងរណាស់ណាទេ ប៉ុន្តែប្រសិនបើឈាមមានពណ៌លឿងតិចៗ នោះជាសញ្ញានៃការឆ្លងរោគ។

ធ្លាក់ឈាមច្រើនពេក
ប្រសិនការធ្លាក់ឈាមច្រើនរយៈពេល ២ ទៅ ៣ថ្ងៃ ហើយចុះថយទៅវិញមិនជាអ្វីនោះទេ។ ប៉ុន្តែបើឈាមនៅតែបន្តហូរមកច្រើន ហើយខុសប្លែកពីវដ្តរដូវមុនៗ អ្នកគួរតែទៅពិភាក្សាជាមួយនឹងពេទ្យរោគស្ត្រីភ្លាម។ ករណីនេះ អាចបណ្តោលមកពីការមានផ្ទៃពោះដំបូង ឬជំងឺអ័រម៉ូនមួយចំនួន៕

color-blood-cycle

មតិយោបល់