ស្នាមអុជខ្មៅ ដែលលេចឡើងនៅលើផ្ទៃមុខ គឺជាសញ្ញាបញ្ជាក់ពីភាពចាស់ជរា ឬការទទួលរងឥទ្ធិពលពីកាំរស្មី UV របស់ព្រះអាទិត្យខ្លាំងពេក។ ថ្វីបើបញ្ហាមួយនេះមិនបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពក៏ដោយ ប៉ុន្តែវាធ្វើឲ្យអ្នកបាត់បង់នូវភាពស្រស់ស្អាតជារៀងរហូតបាន។ ក៏ប៉ុន្តែ បើយោងតាមគេហទំព័រ myfitmagazine បានបង្ហាញថា បញ្ហាស្នាមអុជខ្មៅនៅលើផ្ទៃមុខ អាចកែប្រែមកជាសស្អាតវិញបាន ដោយប្រើប្រាស់រូបមន្តសាមញ្ញៗប៉ុណ្ណោះ។
ធាតុផ្សំ៖
- ទឹកក្រូចឆ្មារ កន្លះស្លាបព្រាកាហ្វេ
- ស្ត្របឺរី ៣ផ្លែ (Strawberry)
របៀបអនុវត្ត៖
១.យកផ្លែស្ត្របឺរី ទាំងអស់កិនឲ្យម៉ត ហើយលាយជាមួយនឹងទឹកក្រូចឆ្មារ។
២.នៅពេលលាយបញ្ចូលគ្នាសព្វល្អហើយ ត្រូវលាបនៅលើផ្ទៃមុខ ជាពិសេសត្រង់តំបន់ដែលមានបញ្ហា។
៣.រងចាំរយៈពេល ៥នាទី ដើម្បីឲ្យល្បាយនេះធ្វើសកម្មភាព ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។
៤.ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ អ្នកគួរតែអនុវត្តរៀងរាល់មុនពេលចូលគេង។
ផ្លែស្ត្របឺរី និងទឹកក្រូចឆ្មារ មានផ្ទុកវីតាមីន C ខ្ពស់ ដែលអាចជួយស្តារស្បែកឲ្យស្រស់ស្អាតឡើងវិញ ក៏ប៉ុន្តែចំពោះអ្នកដែលមានស្នាមអុជខ្មៅច្រើន គឺត្រូវចំណាយពេលយូរបន្តិច៕
មតិយោបល់