ព័ត៌មានជាតិ

ថ្នាំញៀនជិត១គីឡូក្រាម​ ត្រូវសមត្ថកិច្ចខេត្តស្ទឹងត្រែងបង្រ្កាប

ស្ទឹងត្រែង: ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនជិត១គីឡូក្រាម ដែលកម្លាំងសមត្ថកិច្ចខេត្តធ្វើការបង្ក្រាបបានកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញ ស្ថិតក្នុងភូមិសៀមប៉ាង ឃុំសេកុង ខេត្តស្ទឹងត្រែង រហូតមកដល់ព្រឹកថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០១៦នេះ កម្លាំងនគរបាលប្រឆាំបទល្មើសគ្រឿងញឿនខេត្តស្ទឹងត្រែងបានធ្វើការបង្ហាញមុខជនសង្ស័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡេង តាក់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិញាំងស៊ុធំ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតមីន (ម៉ាទឹកកក)១កញ្ចប់ធំ មានទម្ងន់ជិតមួយគីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំបន្ថែម នឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តចាត់ការទៅតាមនីតិវិធីច្បាប់៕

photo_2016-11-22_11-08-16

photo_2016-11-22_11-08-11

photo_2016-11-22_11-08-12

photo_2016-11-22_11-08-13-2

photo_2016-11-22_11-08-13

photo_2016-11-22_11-08-14

photo_2016-11-22_11-08-15

មតិយោបល់