ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទឹក ៣២៧ ប៊ីដុង ត្រូវបានចែកជូនប្រជាពលរដ្ឋ ៣ភូមិ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ

ភ្នំពេញ: លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទីមួយគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ,លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ និងមន្រ្តីមន្ទីរពាក់ព័ន្ធ បាននាំយកទឹក និងទឹក ៣២៧ ប៊ីដុង ទៅផ្តល់ជូនប្រជាពលរដ្ឋមកពី ៣ភូមិ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នារសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ។

នៅក្នុងពិធីនោះដែរ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានពាំនាំនូវការសាកសួរទុក្ខពីសំណាក់សម្តេច តេជោ ហ៊ុន សែន ដែលជានិច្ចកាល សម្តេចបានយកអស់កំលាំងកាយចិត្តខិតខំទាំងយប់ ទាំងថ្ងៃ រៀបចំទៅថ្នាក់ក្រោមជាតិ ដោះស្រាយបញ្ហាទឹក ជូនប្រជាពលរដ្ឋ ជាបន្ទាន់ ដោយមិនត្រូវបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ទឹកទទួលទានទ្បើយ៕

photo_2016-05-02_16-50-39 photo_2016-05-02_16-50-37 photo_2016-05-02_16-50-40 photo_2016-05-02_16-50-36

 

 

មតិយោបល់