កណ្តាលៈ នៅមុននេះបន្តិចមានសេចក្តីរាយការពីភ្នាក់ងារ Post News ថាមានអគ្គិភ័យបានឆាបឆេះផ្ទះឈើ មួយកន្លែង ស្មើរបីខ្នងបណ្តាលឱ្យក្លាយទៅជាផេះផង់ តែមួយប៉ព្រិចភ្នែក។
សេចក្តីរាយការបានប្រាប់ថា ហេតុការនេះបានកើតឡើងកាលពី វេលាម៉ោង៣នឹង៤០នាទី រសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចភូមិស្វាយអាត់ ឃុំខ្សាច់កណ្តាល ស្រុកខ្សាច់កណ្តាល។ សេចក្តីរាយការប្រាប់ថា ផ្ទះដែលត្រូវភ្លើងឆេះនេះធ្វើពីឈើប្រក់ស័ង្កសី ទំហំ៩គុណនឹង១១ម៉ែត្រស្មើរបីខ្នង។ ក្នុងហេតុការនេះមិនមានអ្នកណាម្នាក់រងគ្រោះនោះទេ។ ក្នុងហេតុការនេះដែរក្រុមពន្លត់អគ្គិភ័យមិនអាចជួយអន្តរាគមបានទាន់ពេលទេ ដោយសារកន្លែងកើតហេតុនៅឆ្ងាយ និងពិបាកសំរាប់ពន្លត់អគ្គិភ័យ ទៅដល់។
មន្ត្រីមូលដ្ឋានដែលចុះដល់កន្លែងកើតហេតុថា មូលហេតុអាចបណ្តាលមកពី ទុស្សេខ្សែភ្លើងដែលនៅជាប់នឹងស័ង្កសីដែលក្តៅខ្លាំងពេក៕
មតិយោបល់