នៃផ្ទៃខាងក្រោយរបស់ទូរស័ព្ទ iPhone យើងឃើញពាក្យបង្ហាញថា ផលិតផលនេះ រចនាឡើងដោយក្រុមហ៊ុន Apple នៅក្នុងរដ្ឋ California ហើយដំឡើងនៅក្នុងប្រទេសចិន។ ប្រធានាធិបតិយដែលទើបឈ្នះឆ្នោត លោក Trump បាននិយាយប្រាប់ Tim Cook ដោយផ្ទាល់ថា ឲ្យធ្វើការផ្លាស់ប្តូរទីតាំងផលិតកម្មក្រុមហ៊ុន Apple មកកាន់រដ្ឋ California វិញ។
លោក Trump បានទទួលការហៅទូរស័ព្ទចូលពី លោក Tim Cook ហើយលោក Trump បាននិយាយទៅកាន់លោក Tim Cook ថា «Tim អ្នកដឹងហើយថា រឿងម្យ៉ាងដែលវានឹងក្លាយជាសមិទ្ធផលពិតមួយ សម្រាប់ខ្ញុំគឺ ខ្ញុំចង់ឃើញក្រុមហ៊ុន Apple បង្កើតគម្រោងផលិតកម្មធំមួយ នៅសហរដ្ឋអាមេរិក ដោយជំនួសពីការទៅឯប្រទេសផ្សេងៗ ដូចជា ចិន និង វៀតណាម ឬទៅប្រទេសឯទៀត ដែលអ្នកកំពុងសម្លឹងឃើញ»។ Tim Cook បានឆ្លើយតបទៅវិញថា «ខ្ញុំយល់ពីបញ្ហានេះ ខ្ញុំបានគិតថា ពួកយើងនឹងបង្កើនការលើកទឹកចិត្តចំពោះលោក ហើយខ្ញុំគិតទៀតថា ពួកយើងនឹងចងទំនាក់ទំនងរវាងគ្នា ដើម្បីកាត់បន្ថយពន្ធជាច្រើនផងដែរ»៕
មតិយោបល់