ឥណ្ឌាៈ អគ្គនាយកដ្ឋានអាកាសចរស៊ីវិលឥណ្ឌា (DGCA) នៅថ្ងៃនេះ បានប្រកាសដកបំរាម ដែលបានបញ្ជាឲ្យជើងហោះហើរទាំងអស់ ហាមឃាត់ការនាំយកស្មាតហ្វូន Galaxy Note 7 របស់ក្រុមហ៊ុន Samsung បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានធ្វើការប្ដូរថ្មីជួនដល់អតិថិជន។
DGCA បានចេញសេចក្ដីព្រមាន និងហាមឃាត់ដល់ក្រុមហ៊ុនហោះហើរទាំងអស់ឲ្យធ្វើការហាត់ឃាត់នូវការនាំយកស្មាតហ្វូន Galaxy Note 7 ចាប់តាំងពីថ្ងៃទី០៩ ខែកញ្ញា បន្ទាប់ពីទទួលបានព័ត៌មានថា Galaxy Note 7 បានផ្ទុះឆេះខណៈពេលកំពុងសាកថ្មជាច្រើនករណីនៅជុំវិញពិភពលោក។
ថ្មីៗនេះ ស្មាតហ្វូន Galaxy Note 2 មួយគ្រឿងបានផ្ទុះឆេះនៅលើយន្តហោះ ក្នុងជើងហោះហើររបស់ក្រុមហ៊ុនIndiGo ពីសិង្ហបុរី មកកាន់ប្រទេសឥណ្ឌា។
គួរបញ្ជាក់ផងដែរថា Galaxy Note 7 បានចាប់ផ្ដើមមានបញ្ហាផ្ទុះឆេះនៅដើមខែកញ្ញា ហើយមកដល់ពេលនេះ ក្រុមហ៊ុន Samsung បានប្ដូរថ្មីជូនអតិថិជននៅជុំវិញពិភពលោក៕
មតិយោបល់