ចិនៈ ចំនួនអ្នកស្លាប់ ដោយសារការដួលរលំនៃអគារកំពុងសាងសង់ នៅរោងចក្រថាមពលមួយ ក្នុងខេត្ត Jiangxi ភាគខាងកើតប្រទេសចិន នៅថ្ងៃសុក្រនេះ បានកើនឡើងដល់ ៧៤ នាក់ហើយ ក្រោយការរុករកក្រោមគំនរអគារពីក្រុមជួយសង្រ្គោះ។ នេះបើយោងតាមរយៈ សារព័ត៌មានស៊ិនហួ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
ហេតុការណ៍នេះ បានកើតឡើងនៅប្រហែលម៉ោង ៧ ព្រឹកថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុង Fengcheng ខេត្ត Jiangxi ។
មន្រ្តីមូលដ្ឋានបានឲ្យដឹងថា អ្នកស្លាប់៦៨នាក់ ក្នុងចំណោម៧៤ ត្រូវបានស្គាល់អត្តសញ្ញាណហើយ ដែលនរងគ្រោះទាំងនោះ មានអាយុចន្លោះពី២៣ ដល់ ៥៣ ។
ចំនួនអ្នកស្លាប់ គឺទំនងជាអាចនឹងមានកើនឡើង ដោយសារនៅមានមនុស្សមួយចំនួន ត្រូវបានជាប់គាំងនៅក្នុងអគារសាងសង់រោងចក្រនោះនៅឡើយ៕
មតិយោបល់