អាល្លឺម៉ង់: ក្រុមមន្រ្តីបាននិយាយថា ដៃម្ខាងបានគូរូបទង់ជាតិរដ្ឋអ៊ិស្លាម IS ត្រូវបានគេរកឃើញនៅក្នុងបន្ទប់របស់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ដែលបានចោទប្រកាន់ពីបទប្រើប្រាស់ពូថៅនិងកាំបិត ធ្វើការវាយប្រហារអ្នកដំណើរនៅលើរថភ្លើង នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការ Updated របស់ BBC នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៦នេះ។
ជនភៀសខ្លួនអាហ្វហ្គានីស្ថានវ័យជំទង់ម្នាក់នេះ មានអាយុ ១៧ឆ្នាំ ដែលបានរស់នៅក្នុងទីក្រុង Ochsenfurt ដោយដៃកាន់ពូថៅនិងកាំបិត បានវាយប្រហារមនុស្សរងរបួសធ្ងន់ស្រាលបួននាក់ នៅលើរថភ្លើងមុនពេល ត្រូវបានបាញ់សំលាប់ដោយប៉ូលិស។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ០៩និង១៥នាទីយប់ ដែលរថភ្លើងនេះ ធ្វើដំណើររវាងទីក្រុង Treuchlingen និងទីក្រុង Wuerzburg។
កាលពីព្រឹកមិញនេះ របាយការណ៍ដំបូងបានឱ្យដឹងថា រហូតដល់ ២០នាក់ត្រូវបានរងរបួស ប៉ុន្តែក្រោយមក វាត្រូវបានគេបង្ហាញឱ្យដឹងថា យ៉ាងហោចណាស់ ១៤នាក់ត្រូវបានព្យាបាលចំពោះហេតុការណ៍តក់ស្លុតនេះ។ មូលហេតុនៃការ វាយប្រហារនេះគឺមិនច្បាស់លាស់នៅឡើយទេ ប៉ុន្តែបើតាមការសន្និដ្ឋានរបស់ប៉ូលិសអាចជាប់ពាក់ព័ន្ធទៅនឹងក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម។
ក្មេងជំទង់ដែលបានអះអាងថា សុំសិទ្ធិជ្រកកោន បន្ទាប់ពីធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ដែលជាអនីតិជនដែលពុំមានសាច់ញាតិ បានកំពុងរស់នៅជាមួយគ្រួសារដែលត្រូវជាកូនចិញ្ចឹម បន្ទាប់ពីបានផ្លាស់ទីលំនៅមជ្ឈមណ្ឌលជនភៀសខ្លួន មកនៅក្នុងក្រុងនេះ។
សូមបញ្ជាក់ថា កាលពីឆ្នាំមុន អាល្លឺម៉ង់បានចុះឈ្មោះជនភៀសខ្លួនច្រើនជាងមួយលាននាក់ក្នុងនោះរួមមានអាហ្វហ្កានីស្ថានជាង ១៥០.០០០នាក់បើទោះបីជាចំនួននេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ គិតចាប់តាំងពីវិធានការថ្មីរបស់សហភាពអឺរ៉ុប បានបញ្ឈប់លំហូរចូលជនភៀសខ្លួន៕
មតិយោបល់