ព័ត៌មានអន្តរជាតិ

សាហាវមែន! រំលោភហើយសម្លាប់ រួចយកដើមអំពៅញុកចូល……

ថៃៈ នារីវ័យ១៧ឆ្នាំម្នាក់ ដែលគេដឹងថា ជាសិស្សវិទ្យាល័យ ត្រូវបានបុរស៤នាក់ ដែលជាកម្មករសំណង់ចាប់យកទៅរំលោភក្នុងចម្ការអំពៅយ៉ាងព្រៃផ្សៃ ហើយថែមទាំងសម្លាប់នាងចោលទៀតផង ប៉ុន្តែអ្វីដែលឃោឃៅជាងនេះទៀត គឺពួកជនល្មោភកាមទាំងនោះ បានយកដើមអំពៅដោតចូលក្នុងប្រដាប់ភេទរបស់នាង រួចហើយរត់គេចខ្លួនបាត់អស់។

ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីម្សិលមិញនៅក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ ខណៈនាងកំពុងជិះកង់ម្នាក់ឯងចេញពីសាលាទៅផ្ទះ ហើយត្រូវជនល្មើសជាកម្មករសំណង់ស្រវឹងស្រាស្ទាក់ចាប់ខ្ទប់មាត់ អូសយកទៅរំលោភក្នុងចម្ការអំពៅរហូតបានសម្រេច រួចសម្លាប់ដើម្បីបំបិទមាត់ អ្វីដែលឃោឃៅជាងនេះទៅទៀតនោះ ជនល្មើសថែមទាំងបានយកដើមអំពៅញុកប្រដាប់ភេទនាងទៀតផង។

ពេលនេះប៉ូលិសថៃបានបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់៕

9-9-2016-19-9-2016-2

មតិយោបល់