គុយបាៈ ការស្លាប់មេដឹកនាំគុយបា លោក Fidel Castro កាលពីថ្ងៃសុក្រ បានជំរុញឱ្យមានប្រតិកម្ម
ពីមេដឹកនាំពិភពលោកទូទាំងលោកកុម្មុយនិស្ត និងលោកសេរី នៅថ្ងៃអាទិត្រនេះ។ នេះបើយោងតាមសារព័ត៌មានChannel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
ខាងក្រោមនេះ ជាពាក្រសម្តីរបស់មេដឹកនាំលោកកុម្មុយនិស្ តនិងលោកសេរី ទាក់ទងនឹងការស្លាប់ របស់លោក Fidel Castro ដោយខាងលោកសេរី ( BARACK OBAMA ) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក BARACK OBAMA បាននិយាយបន្ទាប់ពីការស្លាប់របស់មេដឹកនាំបដិវត្តន៍គុយបា លោក Fidel Castro ថា ប្រវត្តិសាស្រ្តនឹងកត់ត្រា ហើយវិនិច្ឆ័យផលប៉ះពាល់យ៉ាងធំធេងនៃចលនាបដិវត្តលើប្រជាជន និងពិភពលោកដែលនៅជុំវិញគាត់។
លោកអូបាម៉ាបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសគុយបា នៅក្នុងខែមីនាបន្ទាប់ពីមានទំនាក់ទំនងការទូត ឡើងវិញរវាងប្រទេសទាំងពីរ។ លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក DONALD TRUMP បានសរសេរនៅលើប្រព័ន្ធ Twitter ថា « លោក Fidel Castro ស្លាប់ហើយ!» សហរដ្ឋអាមេរិក-គុយបា នឹងមានទំនាក់ទំនងល្អឡើងវិញ ហើយប្រជាជនគុយបា និងមានសេរីភាព ព្រមទាំងអ្នកទោសនយោបាយ ត្រូវបានដោះលែង។
សូមជម្រាបថា អាមេរិកបានផ្តាច់ទំនាក់ទំនងជាមួយគុយបា នៅឆ្នាំ១៩៦១ ក្នុងការធ្វើបដិវត្តរបស់លោក Castro និងដាក់ទូតឡើងវិញនៅឆ្នាំ២០១៥។
ចំណែកឯលោកកុម្មុយនិស្ត គឺប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឱ្យដឹងថា
ប្រធានាធិបតីគុយបា លោក Raul Castro ជាប្អូនរបស់លោក ដែលបានលើកឡើង ដោយវិមានក្រឹមឡាំងថា
«លោក Raul Castro ជាមិត្តស្មោះត្រង់ និងអាចជឿទុកចិត្តរបស់រុស្ស៊ី»។
លោកប្រធានាធិបតី XI JINPING មានការសោកសៅយ៉ាងខ្លាំង ចំពោះការស្លាប់លោក Castro។ លោក JINPINGបាននិយាយថា «ប្រជាជនចិន បានបាត់បង់មិត្តល្អ ដែើជាសមមិត្តនឹងប្រទេសចិនជារៀងរហូត»៕
មតិយោបល់