ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ្នកដំណើរ ៥.០០០ នាក់ ត្រូវជាប់គាំង នៅព្រលានយន្តហោះចិន ដោយសារព្យុះព្រិល

ចិន: មន្ត្រីព្រលានយន្តហោះ នៅថ្ងៃច័ន្ទនេះ បាននិយាយថា អ្នកដំណើរប្រមាណជាង ៥.០០០ នាក់ ត្រូវបានជាប់គាំង នៅព្រលានយន្តហោះ Urumqi ដោយសារព្យុះព្រិលបោកបក់យ៉ាងធ្ងន់ធ្ងរ ក្នុងតំបន់ស្វយ័តស៊ីជាំង ភាគពាយព្យប្រទេសចិន។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

អ្នកគ្រប់គ្រងប្រតិបត្ដិការមជ្ឈមណ្ឌលព្រលានយន្តហោះ បានឲ្យដឹងថា ព្យុះព្រិល និងអ័ភ្រត្រជាក់ បានចាប់ផ្ដើមវាយប្រហារទាំងព្រឹក ដែលបានបង្ខំឲ្យផ្លូវរត់យន្តហោះ ត្រូវបានបិទនៅតំបន់ស៊ីជាំង ក្នុងរដ្ឋធានី Urumqi ។

តាមសម្ដីអ្នកគ្រប់គ្រង បានបញ្ជាក់ថា អំទ្បុងពេលម៉ោង ១០ ព្រឹកមិញជើងហោះហើរ ៤២ ត្រូវបានពន្យាពេល និង ៨ ផ្សេងទៀត ត្រូវបានលុបចោល។

ក្នុងនោះដែរ ជើងហោះហើរ ៤ ផ្សេងទៀត បានបង្វែរគោលដៅទៅកាន់ព្រលានយន្តហោះទីក្រុង Kashgar វិញ៕

china-flight

មតិយោបល់