ពោធិ៍សាត់ៈ កម្លាំងចម្រុះជាច្រើននាក់ បានចុះធ្វើការឆ្មក់បង្ក្រាបទីតាំងលាក់ឈើខុសច្បាប់មួយកន្លែង ដកហូតបានឈើជាច្រើនកំណាត់រួមនិងវត្ថុតាងជាច្រើនទៀត ដែលការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង៤៥នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិពងពង់ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ការបង្ក្រាបខាងលើនេះ ធ្វើឡើងដោយមានការចូលរួមពីសំណាក់ កម្លាំងកងរាជអាវុធហត្ថខត្តពោធិ៍សាត់ រួមនិងអាវុធហត្ថស្រុកវាលវែង ដឹកនាំដោយលោកវរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការរង ជានាយសេនាធិការកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយលោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងជាច្រើននាក់ចុះទៅឆ្មក់បង្ក្រាបទីតាំងខាងលើ ជាលទ្ធផល សមត្ថកិច្ចធ្វើការដកហូតបាន រថយន្តម៉ាករ៉េវ ខ្នាតធំ ចំនួន២ គ្រឿង ម៉ូតូម៉ាកវ៉េវចំនួន១គ្រឿង ,ម៉ាស៊ីនភ្លើង ឌីណាម៉ូ ម៉ាស៊ីនរ៉ៃ ចំនួន១គ្រឿង, ម៉ាស៊ីនម៉ាកសង្លូចំនួន១ គ្រឿង, រណាយន្តចំនួន៣ គ្រឿង ម៉ាស៊ីនច្រៀក ចំនួន១ គ្រឿង ,បំពង់ផ្សា រប្រេងម៉ាហ្សូតចំនួន២៩ពិដុង ,តង់ចំនួន២ ,រណាខ្សែចំនួន៤ ខ្សែ, អត្តសញ្ញាណប័ណ្ណ ចំនួន១ សន្លឹកដែលមានឈ្មោះ សោម ភិណា លេខ ០៦១០៥៤៩៣៣ និងទូរស័ព្ទដៃ ចំនួន១គ្រឿង។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានកម្លាំងចម្រុះប្រគល់ទៅឲ្យសាលាខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្ត៕
មតិយោបល់