វៀតណាមៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះ បានដកស្រង់ស្ថិតិពីក្រសួងយុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម បានឲ្យដឹងថា ក្មេងស្រីចំនួន ១.០០០ នាក់ អាយុក្រោម ១៨ ឆ្នាំ ត្រូវបានរងការរំលោភផ្លូវភេទជារៀងរាល់ឆ្នាំ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៦។
តាមកាសែត Tien Phong របាយការណ៍មកថា រហូតដល់ទៅ ៥៨ ភាគរយហើយនៃស្ត្រីវៀតណាម បានប្រឈមមុខនឹងអំពើហិង្សាលើរាងកាយ អារម្មណ៍ ឬផ្លូវភេទជាដើម ដែលយ៉ាងហោចណាស់ក៏ម្ដងក្នុងចំណោមពួកគេ ធ្លាប់បានជួបប្រទះរឿងបែបនេះផងដែរ។
ក្នុងការជួយកាត់បន្ថយអំពើហិង្សាលើកុមារី និងស្ត្រីវៀតណាម ក្រសួងបានកំពុងអនុវត្តសកម្មភាពមួយខែហើយ សម្រាប់សមភាពភេទ និងដើម្បីទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងបទល្មើសរំលោភផ្លូវភេទ៕
មតិយោបល់