ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានាធិបតីហ្វីលីពីន អស់សំណើចពេលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កោះហៅ

ហ្វីលីពីន: ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានថ្កោលទោសនូវ
អ្វីដែលលោកបានហៅថា ជាការគំរាមពីប្រទេសនៅបច្ចិមលោក សម្រាប់ការចោទលោក នៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជុំវិញករណីបង្ក្រាបបទល្មើសលើឈ្មួញជួញដូរគ្រឿងញៀន។នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្នុងសុន្ទរកថាកាលពីថ្ងៃច័ន្ទ លោក Duterte បាននិយាយថា លោកត្រូវបានតុលាការ (ICC)ចោទប្រកាន់ពីបទ បញ្ជាឱ្យសម្លាប់ក្រៅប្រព័ន្ធតុលាការ ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក ចាប់តាំងពីការចូលកាន់តំណែងនៅក្នុងខែមិថុនាមក។

ពាក់ព័ន្ធនឹងករណីនេះ លោក Duterte បានស្តីបន្ទោសរដ្ឋាភិបាលអាមេរិក ដោយលោកបានលើកទ្បើងថា វាជាការគំរាមលាក់ពុតពីអាមេរិក មិនមែនជាប្រទេសហត្ថលេខីក្នុងតុលាការ (​ICC)។

សូមជំរាបថា ក្នុងការកាន់តំណែងរបស់លោក Duterte មនុស្សជាង ២,៥០០នាក់ បានស្លាប់ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន ក្នុងរយ:ពេលប្រាំខែចុងក្រោយនេះ៕

ហ្វីលីពីន

មតិយោបល់