ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នៅសល់តែប៉ុន្មានថ្ងៃទៀត ថៃនឹងធ្វើពិធីទ្បើងគ្រងរាជ្យសម្បត្តិព្រះមហាក្សត្រថ្មីហើយ

ថៃៈ រដ្ឋមន្រ្តីការពារជាតិលោក Prawit Wongsuwan នៅថ្ងៃអង្គារនេះ បាននិយាយថា រដ្ឋសភាថៃ នឹងយាងព្រះអង្គម្ចាស់ Maha Vajiralongkorn មកគ្រងរាជ្យសម្បត្តិ ក្លាយជាព្រះមហាក្សត្រថ្មី របស់ប្រទេសថៃ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

ខណៈនេះដែរ ប្រជាជាតិថៃទាំងមូល កំពុងមានការ​ព្រួយបារម្ភជាខ្លាំងថា ការប្រកាសយាងព្រះអង្គម្ចាស់ Maha Vajiralongkorn នៅថ្ងៃអង្គារនេះ សម្រាប់គ្រងរាជ្យសម្បត្តិ ក្លាយជាព្រះមហាក្សត្រថ្មីនេះ អាចនឹងមិនទាន់កាលកំណត់នៅថ្ងៃទី០១ ខែធ្នូ ខាងមុខនេះឡើយ ក្នុងគ្រាដែលព្រះអង្គម្ចាស់ កំពុងស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់នៅទ្បើយ៕

from-the-files-thailand-to-invite-prince-maha-to-be-new-king-1

មតិយោបល់