រុស្ស៊ី: មនុស្សចំនួន ១២នាក់បានបោះជំរុំរដូវក្តៅមួយដែលត្រូវបានគេរកឃើញថាបានស្លាប់នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីព្យុះភ្លៀវបានវាយប្រហារបឹង Syamozero នៅរដ្ឋធានី Karelia នៅភាគពាយព្យប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៩ មិថុនានេះ។
លោក Vladimir Markin អ្នកនាំពាក្យគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយថា សាកសពនោះ មានក្មេងចំនួន១១នាក់ និងមនុស្សពេញវ័យម្នាក់បានស្លាប់ផងដែរ។
បើតាមទីភ្នាក់ងារសារព័ត៌មាន Tass បានស្រង់សម្តីរបស់លោក Markin បានឲ្យដឹងថា សរុបចំនួនក្មេងទាំងអស់ ៤៧នាក់ ដែលភាគច្រើនចាប់ពីអាយុ ១២ ទៅ ១៤ឆ្នាំនិងមនុស្សពេញវ័យគឺជាគ្រូបង្រៀនចំនួនបួននាក់បានរួមដំណើរនៅក្នុងបឹងមួយផងដែរ នៅពេលដែលទូកនោះបានត្រឡប់មកវិញ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា កម្មករជួយសង្គ្រោះនៅតែកំពុងស្វែងរកការបាត់ខ្លួន។
នៅថ្ងៃទី២០ ខែមិថុនានេះ រដ្ឋធានី Karelia បានប្រកាសថាជាថ្ងៃនៃការកាន់ទុក្ខខណៈពេលដែលគណៈកម្មាការស៊ើបអង្កេត បានបើកករណីព្រហ្មទណ្ឌនិងឃុំខ្លួនគ្រូម្នាក់ផងដែរ។
មតិយោបល់