ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា លោកមាន បំណងបន្ធូរបន្ថយការរឹតបន្តឹង កម្មសិទ្ធិជនបរទេស ក្នុងរដ្ឋធម្មនុញ្ញ ដើម្បីទាក់ទាញវិនិយោគិនបរទេស ឲ្យកាន់តែច្រើននិងបង្កើនការងារជូនប្រជាជនផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦។
លោក Duterte បានប្រាប់នៅក្នុងសន្និសីទកាសែតមួយ នៅទីក្រុង Davao កាលពីយប់ថ្ងៃព្រហស្បតិ៍ថា លោកបាននិយាយអំពីផែនការនេះ ក្នុងអំទ្បុងកិច្ចប្រជុំរបស់ខ្លួន ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida នៅទីក្រុងភាគខាងត្បូងប្រទេសហ្វីលីពីន ។
កាលពីឆ្នាំ ១៩៨៧ រដ្ឋធម្មនុញ្ញរបស់ប្រទេសហ្វីលីពីន បានដាក់កម្រិតភាពជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបរទេស ដោយរឹតបន្តឹងនៃលំហូរវិនិយោគបរទេសចូលក្នុងប្រទេស ៤០ភាគរយ ដើម្បីការការពារពីការប្រកួតប្រជែង ក្នុងស្រុកផ្តាច់មុខ នៅក្នុងឧស្សាហកម្មពីបរទេសដូចជា កំពង់ផែដឹកជញ្ជូន ទូរគមនាគមន៍ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។
គួរបញ្ជាកដែរថា លោក Duterte បានបន្ថែមថា ការពិភាក្សារបស់លោក ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស ជប៉ុន ភាគច្រើនផ្តោតទៅលើរបៀប ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ៕
មតិយោបល់