ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជន នៅវិមានសន្តិភាព

ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ នៅវិមានសន្តិភាព នាម៉ោង៣និង៣០នាទីរសៀលនេះ។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោកផៃ ស៊ីផាន បានបញ្ជាក់ថា សេចក្តីព្រាងគោលនយោបាយជាតិប្រជាជន (២០១៦-២០៣០) ត្រូវអនុម័តគាំទ្រ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ ហើយនេះជាគោលនយោបាយ និងជាត្រីវិស័យរបស់ប្រជាជន។

លោក ផៃ ស៊ីផាន បានលើកឡើងថា គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ នេះ ផ្តោតការយកចិត្តទុកដាក់លើ ចំណងទាក់ទងគ្នារវាងបម្រែបម្រួលប្រជាសាស្រ្ត និងការធ្វើផែនការអភិវឌ្ឍន៍ ដោយផ្តោតលើវិស័យអាទិភាព៤ រួមមាន ទី១.ការអភិវឌ្ឍន៍ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទី២.ការគ្រប់គ្រងទេសន្តរប្រវេសន៍ និងនគរូបនីយកម្ម ទី៣.ការពង្រីកវិស័យកសិកម្ម និងសកម្មភាពពាក់ព័ន្ធ និងទី៤- ការវិនិយោគលើវិស័យសង្គមកិច្ច និងការអភិវឌ្ឍន៍មូលធនមនុស្ស៕

p1a7mbeqrb1sk6jln156i1t711mb6d

មតិយោបល់