ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ៣នាក់ពាក់ព័ន្ធករណីលួចកាច់សោម៉ូតូ និងគ្រឿងញៀន

ព្រះសីហនុ: នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការនគរបាលស្រុកព្រៃនប់ កម្លាំងនៃការិយាល័យស៊ើបការមូលដ្ឋានសមុទ្ររាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំរាម និងលោកមេភូមិអុង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងក្រុមទី៤ ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ពាក់ព័ន្ធករណីលួចកាច់សោម៉ូតូ និងករណីគ្រឿងញៀន មានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះ ហើយ អីសារ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិន ពិតប្រាកដ មានទីលំនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់។
២. ឈ្មោះ ផល សុភឿន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
៣. ឈ្មោះ ស៊ាង ហៃ ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ(ផ្ទះដែលសមត្ថកិច្ចឃាត់ខ្លួន)។

ដកហូតបានវត្ថុតាង៖
– ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ១២កញ្ចប់ (១កញ្ចប់ធំ,១១កញ្ចប់តូច)
– ទូរស័ព្ទដៃចំនួន ១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ
– អាវុធវែងកែច្នៃ ចំនួន ១ដើម
– ម៉ូតូចំនួន ២គ្រឿង (ម៉ាក Scoopy និងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ ២០១១)
– គ្រឿងបន្លាស់ និងសម្ភារ:សម្រាប់ជួសជុលម៉ូតូមួយចំនួន
– តួម៉ូតូចំនួន ២(តួឆាលី និងតួអ៊ឹមអេសអ៊ិច)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុង បំពេញបែបបទតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ៕

មតិយោបល់