ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ពូ ឈួយ ស្រវឹងស្រា ខឹងអ្នកជិតខាង ដុតផ្ទះខ្លួនឯង

ភ្នំពេញៈ សេចក្តីរាយការណ៍បន្តថា អគ្គិភ័យបានរលត់វិញហើយ ក្រោយមានការចេញអន្តរាគមន៍ឡានពន្លត់អគ្គិភ័យ និងការសហការពីប្រជាពលរដ្ឋនៅទីនោះ។ ក្នុងរយៈពេលតែកន្លះម៉ោង អគ្គិភ័យបានលេបត្របាក់ផ្ទះឈើលើថ្មក្រោម ១ខ្នងមានទំហំ ៥x៨ម៉ែត្រ ទាំងស្រុង ក្នុងភូមិព្រែកទ័ល សង្កាត់ស្ទឹងមានជ័យ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ។

ករណីអគ្គិភ័យនេះផងដែរ ត្រូវបានប្រជាពលរដ្ឋនៅទីនោះប្រាប់ឲ្យដឹងថា បុរសជាម្ចាស់ផ្ទះហៅ ពូ ឈួយ ស្រវឹងស្រាខឹងអ្នកជិតខាង រួចដុតផ្ទះខ្លួន បណ្តាលឲ្យឆេះម៉ត់ក្នុងរយៈពេលតែប៉ុន្មាននាទី ។

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ ៥ គ្រឿង ក្នុងនោះ ៤គ្រឿងជារថយន្ត របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង១ គ្រឿងទៀតជារថយន្តរបស់ទីបញ្ជាការដ្ឋានអាវុធហត្ថ ប៉ុន្តែប្រើប្រាស់អស់ទឹកតែ១ រថយន្តប៉ុណ្ណោះ៕

photo_2016-05-03_13-47-40 photo_2016-05-03_13-47-46 photo_2016-05-03_13-47-45 photo_2016-05-03_13-47-44 photo_2016-05-03_13-47-43 photo_2016-05-03_13-47-42 photo_2016-05-03_13-47-41photo_2016-05-03_13-11-09photo_2016-05-03_13-11-59photo_2016-05-03_13-15-45 photo_2016-05-03_13-15-44 photo_2016-05-03_13-15-47photo_2016-05-03_13-09-59 photo_2016-05-03_13-09-53photo_2016-05-03_13-18-30 photo_2016-05-03_13-18-31 photo_2016-05-03_13-18-30 (2)

photo_2016-05-03_13-26-16 photo_2016-05-03_13-26-19
photo_2016-05-03_13-49-46

photo_2016-05-03_13-49-49photo_2016-05-03_13-49-50photo_2016-05-03_13-49-52photo_2016-05-03_13-49-53photo_2016-05-03_13-49-54photo_2016-05-03_13-49-55

មតិយោបល់