បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃសុក្របានអះអាងថាប្រធានក្លឹប Spurs លោក Levy ទីបំផុតគឺបានសម្រេចចិត្តជាចុងក្រោយហើយថានឹងឲ្យកីឡាករប្រធានក្រុមជាខ្សែប្រយុទ្ធជួរមុខរបស់ក្លឹប Harry Kane ក្នុងការចាកចេញនៅរដូវក្តៅនេះ។
ប្រភពដដែលបានសរសេរទៀតថា Spurs បានឈានទៅដល់ការយល់ព្រមបើកភ្លើងខៀវអនុញ្ញាតិឲ្យ Harry Kane អាចចាកចេញបានហើយនៅពេលនេះជាមួយនឹងកញ្ចប់តម្លៃខ្លួនរហូតទៅដល់១៦០លានផោនឬប្រមាណជា២២០លានដុល្លារពីសំណាក់ក្លឹបមេឃខៀវ Man City។
ក្រៅពីនោះកីឡាករផ្ទាល់ក៏បានឈានទៅដល់ការយល់ព្រមក្នុងលក្ខខណ្ឌផ្ទាល់ជាមួយនឹងប្រាក់កម្រៃប្រចាំសប្តាហ៍ដល់ទៅ៤០ម៉ឺនផោនក្នុងមួយសប្តាហ៍ផងដែរនៅជាមួយនឹងកីឡាដ្ឋាន Etihad Staium ។
លោក Levy កន្លងមកធ្លាប់បានអះអាងថាលោកនឹងបើកទ្វាលក់កីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះចេញសម្រាប់តែក្លឹបនៅក្រៅលីគប៉ុណ្ណោះប៉ុន្តែពេលនេះបែរជាបានផ្លាស់ប្តូរការសម្រេចចិត្តទៅវិញមុនរដូវកាលថ្មីមកដល់៕
មតិយោបល់