អាមេរិកៈ តាមអាជ្ញាធរបាននិយាយថា អ្នកដំណើរលើយន្តហោះទាំងអស់ ត្រូវបានគេជម្លៀសចេញ ដោយសុវត្ថិភាព បន្ទាប់ពីជើងហោះហើរលេខ ៥៥៨៨ របស់ក្រុមហ៊ុន United Express បានចុះចតទាំងជើង ផ្នែកខាងមុខនៃយន្តហោះជាប់គាំង មិនអាចបើកបាន នៅឯព្រលានយន្តហោះអន្តរជាតិទីក្រុង San Antonio ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មាន ABC ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦។
អ្នកនាំពាក្យរបស់នាយកដ្ឋានពន្លត់អគ្គិភ័យ ទីក្រុង San Antonio លោក Woody Woodward បានឲ្យដឹងថា ដោយសារជើងផ្នែកខាងមុខយន្តហោះគាំង នៅពេលចុះចត បានបណ្ដាលឲ្យយន្តហោះដួលរលំ ប៉ុន្តែមិនមានករណីផ្ទុះឆេះនោះទេ។
គួរបញ្ជាក់ដែរថា អ្នកដំណើរលើយន្តនោះសរុបចំនួន ៥៥ នាក់ ហើយនៅក្នុងហេតុការនោះ ពុំមាននរណាម្នាក់រងរបួសនោះទេ៕
មតិយោបល់