ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កំពុងជួញដូរថ្នាំញៀន ២កញ្ចប់ ទម្ងន់ជិត១០០ក្រាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ

ភ្នំពេញ:បុរសម្នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួន ក្នុងពេលកំពុងធ្វើសកម្មភាពជួញដូរ នៅចំណុចទីលាន ម៉ុងសពវៀតណាម ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ នៅវេលាម៉ោង ៣រសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ខណ:កម្លាំងប៉ុស្តិ៍ចោមចៅ បានជិះម៉ូតូល្បាតការពារភូមិសាស្ត្រស្មុកស្មាញ ស្រាប់តែឃើញជនសង្ស័យមានការភិតភ័យពេលឃើញកម្លាំងល្បាត សមត្ថកិច្ចក៍ធ្វើការឃាត់សួរនាំ ឆែកឆេរឃើញថ្នាំញៀន២កញ្ចប់ ទម្ងន់ជិត១០០ក្រាម នៅនឹងខ្លួនជនសង្ស័យ បានយកមកប៉ុស្តិដើម្បីសាកសួរនាំបន្ត ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់បានឈ្មោះ គង់ ខេមរិន្ធ អាយុ៣២ឆ្នាំ ជាអតីតយោធា នៅខេត្តឧត្តរមានជ័យ ស្នាក់នៅផ្ទះជួលភូមិលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតភូមិចុងបឹងក្នុង ឃុំព្រែកដំបូង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

វត្ថុតាងចាប់បានមានថ្នាំញៀន ប្រភេទម៉ាទឹកកក២កញ្ចប់ ទម្ងន់ជិត១០០ក្រាម ទូរស័ព្ទ៣គ្រឿង ម៉ូតូហុងដារឌ្រីមសេ១២៥ ស៊េរី២០១៥ ស្លាកលេខ 1FF-4284
ក្រោយពេលសាកសួរនាំ សមត្ថកិច្ចបានកសាងសុំណុំរឿងបញ្ចូនជនសង្ស័យឡើងទៅតុលារការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

photo_2016-05-03_17-50-56 photo_2016-05-03_17-50-55 photo_2016-05-03_17-50-53 photo_2016-05-03_17-50-58 photo_2016-05-03_17-50-51

 

មតិយោបល់