ប៉ៃលិនៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីបើកត្រាក់ទ័រភ្ជួរស្រែ ជាន់មីនតោនបណ្តាលឲ្យផ្ទុះ នៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចទល់មុខបន្ទាយស្រែម្អម ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មឿន សិលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកត្រាក់ទ័រ ទីលំនៅបច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសដាច់កជើងខាងឆ្វេង របួសដងខ្លួន និងបែកក្បាល ។ ជនរងគ្រោះជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រវាយដីអោយ ឈ្មោះ ឃួន សុធា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកជួលដីស្រែពីម្ចាស់ស្រែបន្ត ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕
មតិយោបល់