ភ្នំពេញ: អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួន ជនជាតិវៀតណាម ចំនួន ២៧នាក់ ពីបទលួចឆ្លងដែន ស្នាក់នៅ និងធ្វើការ ដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។
លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន សើុបអង្កេត និងអនុវត្តនិតិវិធី ដោយមានការសម្របសម្រួល ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការ ពីស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ជនជាតិវៀតណាម ២៧នាក់ ស្រីចំនួន ០២នាក់ ជាកម្មករ លក់អេតចាយ និងជាជាងឈើ ត្រូវក្រុមប្រតិបត្តិការចំរុះ ចុះឃាត់ខ្លួន ។
ជាលទ្ធផលក្រោយសមត្ថកិច្ចចុះត្រួតពិនិត្យ ជនបរទេស ជនជាតិវៀតណាម ចំនួន ១៨នាក់ ស្រី ០១នាក់ ស្ថិតនៅភូមិបឹងឈូក សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ត្រូវបានឃាត់ខ្លួន ។ ជាមួយគ្នានោះ ក្រុមជំរឿន នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក៍បានឃាត់ខ្លួនចំនួន ០៦នាក់ ស្រីចំនួន ០១នាក់ ទៀតផងដែរ ក្រៅពីនោះគឺក្រុមជំរៀឺន សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ បានឃាត់បានជនជនជាតិវៀតណាម ចំនួន ០៣នាក់ ប្រុសទាំងអស់ យកមកអគ្គនាយកដ្ឋាន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
មតិយោបល់