ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អគ្គីភ័យ ឆេះបន្ទប់ផ្ទះសំណាក់យីហោ អេជធី ក្នុងខណ្ឌស្ទឹងមានជ័យ

ភ្នំពេញ: អគ្គីភ័យមួយបានកើតឡើង នៅផ្ទះសំណាក់យីហោ អេជធី ក្នុងបន្ទប់លេខ២០៦ ជាន់ទី៣ស្ថិតនៅក្រុមទី១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ ក្រុងភ្នំពេញ មិនស្គាល់ម្ចាស់ព្រោះមេការមិនប្រាប់ឈ្មោះ ថៅកែ នៅវេលាម៉ោង៨និង១០នាទី ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ។

ក្នុងករណីឆេះនេះ បើតាមអ្នកមើលការខុសត្រូវ ប្រាប់ថា មកពីទុស្សេខ្សែភ្លើងបណ្តាលឲ្យឆេះគ្រែពូក តែដោយមានការអន្តរាគមន៍ ពីកំលាំងប្រជាការពាសង្កាត់ អាវុធហត្ថប្រចាំការ នៅសាលាសង្កាត់ និងដោយមានការសហការ ពីរថយន្តអគ្គីភ័យរបស់អាវុធហត្ថក្រុង ចំនួន៣គ្រឿង ជួយបាញ់ពន្លត់ទើបរលត់ទាំងស្រុង៕

photo_2016-05-04_09-48-24 photo_2016-05-04_09-48-25 photo_2016-05-04_09-48-27 photo_2016-05-04_09-48-24 (2)

មតិយោបល់