ភ្នំពេញ : មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនម្នាក់ត្រូវបាមកម្លាំងនគរបាលការិយាល័យកណ្តាលប្រឆាំងបទល្មើស គ្រឿងញៀន រាជធានីភ្នំពេញ បានចុះបង្ក្រាបជាក់ស្តែង ព្រមទាំងដកហូតថ្នាំញៀន ប្រភេទម៉្សៅក្រាម ពណ៌ ស ចំនួន១កញ្ចប់ធំ និងសម្ភារៈឩបករណ៍ជក់មួយចំនួនទៀត។
ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះដឹកនាំដោយនាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនចុះបង្ក្រាប កាលពីម៉ោងជាង៣រសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចមុខភោជនីដ្ឋានទីណាត់មហាវិថីតេជោដុំឌិន ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ យឹម វល័ក្ខ អាយុ២៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
កម្លាំងនគរបាលការិយាល័ប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺបន្ទាប់ពី កម្លាំងជំនាញបានស្រាវជ្រាវដឹងយ៉ាងច្បាស់ជនសង្ស័យជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅចំណុចកើតហេតុនោះក៏ កម្លាំងជំនាញចុះទៅបង្រ្កាបជាក់ស្តែងដោយឃាត់ខ្លួនជនសង្ស័យរូបនោះព្រមទាំងដកហូតថ្នាំញៀនមួយកញ្ចប់ធំនិងឧបករណ៍ ប្រើប្រាស់មួយចំនួនទៀត។
សមត្ថកិច្ចបានឲ្យដឹងទៀតថាបន្ទាប់ពីចាប់ឃាត់ជនសង្ស័យរូបនោះហើយកម្លាំងបានបន្តទៅឆែកឆេរនៅផ្ទះជួលមួយកន្លែងទៀតលេខ១៩៩E3z នៅក្នុងសង្កាត់មិត្តភាពខណ្ឌ៧មករា ដោយមានការឯកភាពពី លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ តែរកមិនឃើញថ្នាំញៀននោះទេ។
ក្រោយពីប្រតិបត្តិការបង្ក្រាបចប់ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាននគរបាលបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀនរាជធានីភ្នំពេញ ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់