សៀមរាបៈ ជនសង្ស័យចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងរឿងបញ្ជូនទៅកាន់ តុលាការ នៅរសៀលថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០១៦ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។
សមត្ថកិច្ច បានឲ្យដឹងថា មុខសញ្ញាជួញដូរ គ្រឿងញៀន ៣នាក់ ត្រូវបានសមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន ចាប់ខ្លួនកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នៅ ក្នុងចំណុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើខេត្តសៀមរាប ដោយមានការសហការពីកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយលើចូលរួមផងដែរ។
ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះម៉ាត់ មី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប (ពីបទជួញដូរ) ទី២ឈ្មោះ ជន់ សីលា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងជួសជុលរស់នៅភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប (ពីបទសម្រួល) និង៣ឈ្មោះ វិញ វិត ភេទ ប្រុស អាយុ ២៣ឆ្នាំមុខរបរធ្វើស្រែរស់នៅភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប (ពីបទចាត់ចែង)។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការនៅរសៀល ថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០១៦ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

មតិយោបល់