ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ខ្យល់បក់ខ្លាំងក្នុងប្រទេសមីយ៉ាន់ម៉ា បណ្ដាលឲ្យមនុស្សចំនួន ១៨នាក់បានស្លាប់ និង២៤នាក់ទៀតរងរបួស

មីយ៉ាន់ម៉ាៈ អាកាសធាតុក្នុងព្រៃជាមួយនឹងខ្យល់បក់យ៉ាងខ្លាំង នៅ Mandalay ជាទីក្រុងដ៏ធំទី២ ស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានបណ្ដាលឲ្យមនុស្សចំនួន ១៨ ស្លាប់ និង២៤នាក់ទៀតរងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ុនហួរ ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០១៦។

គ្រោះមហន្តរាយជាងមួយសប្តាហ៍កន្លងមកនេះ បានបន្សល់ទុកហ្វូងសត្វចំនួន ១.៤១៧ ក្បាលស្លាប់ និង ១២១ ក្បាលទៀតរងរបួស។

ក្នុងនោះដែរ សង្កាត់ទាំងអស់នៅទីក្រុង Mandalay លើកលែងតែតំបន់ Mogok សុទ្ធសឹងតែត្រូវបានរងផលប៉ះពាល់ផងដែរ។

បើតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ ក្នុងប្រទេសបានឲ្យដឹងថា ខ្យល់បក់យ៉ាងខ្លាំង បានបំផ្លាញផ្ទះចំនួន ១.៤១៧ ខ្នង និងអគារ ៦១ ខ្នង ក្នុងនោះរួមមានសាលារៀន ព្រមផ្ទះរបើកដំបូង និងវត្តអារាមនានាចំនួន ១៣.៣៥២ និងផ្ទះចំនួន ២.៤២០ ដួលរលំនៅទូទាំងតំបន់ ក្នុងក្រុង Mandalay៕

186.4_CP_Cyclone_Nargis_Myanmar-3May2008_image index

មតិយោបល់