ព័ត៌មានអន្តរជាតិ

ក្រុមសកម្មប្រយុទ្ធ ៣៣ នាក់ស្លាប់ ក្រោយប៉ះទង្គិចគ្នានៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថានៈ មន្ត្រីសន្តិសុខម្នាក់ បាននិយាយថា រហូតមកទល់ពេលនេះ ពួកសកម្មប្រយុទ្ធ ៣៣ នាក់ ត្រូវបានសម្លាប់ និងជាង ៥០ នាក់ផ្សេងទៀតរងរបួស នៅស្រុក Hisarak ភាគខាងកើតខេត្ត Nangarhar បន្ទាប់ពីការប៉ះទង្គិចគ្នា បានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។

បើតាមប្រភពពីមន្ត្រីបានឲ្យដឹងថា សកម្មប្រយុទ្ធតាលីបង់ ពួកគេបានព្យាយាដើម្បីដណ្ដើមយកស្រុក Hisarak សម្រាប់យុទ្ធសាស្រ្តសំខាន់ និងពង្រីកការក្តាប់របស់ខ្លួន នៅជិតរដ្ឋធានីខេត្ត Jalalabad ។

គួរបញ្ជាក់ថា បុគ្គលិកសន្តិសុខពីរនាក់ ត្រូវបានសម្លាប់ និងមនុស្ស ៩នាក់ទៀតរងរបួសនៅស្រុក Hisarak ក្នុងរយៈពេលពីរថ្ងៃនេះ៕

មតិយោបល់