ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល វាយប្រហារប៉ាឡេស្ទីន បន្ទាប់ពីផ្ទុះគ្រាប់បែករបួសទាហាន ៤ នាក់

ប៉ាឡេស្ទីនៈ យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីទាហាន ៤ នាក់បានរងរបួស ដោយការបំផ្ទុះគ្រាប់បែកមួយ តាមបណ្តោយព្រំដែនជាមួយតំបន់ប៉ាឡេស្ទីន។

ករណីបំផ្ទុះគ្រាប់បែកនេះ កើតទ្បើងកាលពីព្រឹកថ្ងៃសៅរ៍ ដោយបណ្ដាលឲ្យទាហានអ៊ីស្រាអែល ២នាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស ដែលវាជាឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរបំផុតមួយ នៅតាមព្រំប្រទល់ប្រទេសទាំងពីរ ចាប់តាំងពីចលនាអ៊ីស្លាមហាម៉ាស និងអ៊ីស្រាអែល បានធ្វើសង្រ្គាមប្រយុទ្ធគ្នា កាលពីឆ្នាំ២០១៤កន្លងមក។

នៅក្នុងការឆ្លើយតបទៅវិញរបស់កងទ័ពអ៊ីស្រាអែល បាននិយាយថា យន្តហោះចម្បាំងពួកគេ បានតម្រង់គោលដៅយោធាចំនួន ៦ ទីតាំងនៅតំបន់ហ្គាហ្សា ដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស៕

មតិយោបល់