សុខភាព: ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រទេសជាច្រើនលើពិភពលោក ក្នុងនោះប្រទេសកម្ពុជា ក៍បានទទួលរងផលប៉ះពាល់ នៃអាកាសធាតុក្តៅ ទ្បើងកម្តៅដ៍អាក្រក់ ដែលបណ្តាលប្រជាជន អាចមានជម្ងឺដង្កាត់ ផ្សេងៗបើមិនចេះថែទាំសុខភាពឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលោ។
រោគសញ្ញា ដែលបង្ហាញថា អ្នកកំពុងមានជម្ងឺ ដោយសារអាកាសធាតុក្តៅនេះ៖
- ឈឺក្បាល
- ងងុយគេង
- វិលមុខ និងខ្អួតចង្អោ
- អស់កំលាំង
- ឈឺសាច់ដុំ
- ក្តៅក្នុងខ្លូន
- បែកញើសច្រើន
- ដកដង្ហើមញាប់ៗ
- សន្លប់
- ក្មេងមានសភាពប្រកាច់
ប្រសិនបើលោកអ្នកជួបប្រទះអាការៈណាមួយ ដូចរៀបរាប់ខាងលើ សូមលោកអ្នកប្រញាប់ទៅសំរាកក្នុងផ្ទះ និងហើយសែ្វងរកជំនួយពីអ្នកមានជំនាយវិជ្ជសាស្រ្ត។
ក្នុងអំទ្បុងពេលនោះដែរ លោកអ្នកក៍អាចសាកល្បង វិធីសាស្រ្តមួយចំនួនដូចខាងក្រោម ដែលមានប្រសិទ្ធភាពចំពោះមនុស្សទូទៅ លើសកលលោក៖
- ផឹកទឹក និងទទួលទានផ្លែឈើដែលសំបូរជាតិទឹក ឲ្យបានច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន។
- ស្លៀកពាក់ ខោអាវស្រាលៗ មានពណ័ស្រទន់ និងរលុងៗ។
- ជៀសវាង ធ្វើលំហាត់ប្រាណ ឫសកម្មភាព ដែលបញ្ចេញកម្លាំងខ្លាំងៗ ក្រោមកម្តៅថ្ងៃក្តៅ ហើយស្ងួត។
- ជៀសវាង ការទទួលទានកាហ្វេ និងគ្រឿងស្រវឹង។
- ប្រើប្រាស់ផលិតផល ការពារកម្តៅថ្ងៃ មុនពេលចេញពីផ្ទះ។
- ពាក់មួក និងវែនតាការពារកម្តៅថ្ងៃ ជានិច្ចពេលនៅក្រៅ។
- មុនពេលចូលទ្បានដែលចតក្រោមកម្តៅថ្ងៃយូរ ត្រូវបើកទ្វារ បើកម៉ាស៊ីនត្រជាក់ ទុកឲ្យសីតុណ្ហភាពចុះសិន។
- ជាពិសេស កុំឲ្យក្មេងរត់លេង ក្រោមកម្តៅថ្ងៃ។
សូមប្រជាពលរដ្ឋទាំងអស់ ប្រយ័ត្នប្រយែងចំពោះសុខភាព ក្នុងរដូវក្តៅ ដែលចេះបន្តទ្បើងកម្តៅយ៉ាងនេះ៕
មតិយោបល់