ព័ត៌មានអន្តរជាតិ

ស្លាប់ និងបាត់ខ្លួន ១៩ នាក់ ដោយសារព្យុះវាយប្រហារ នៅប្រទេសហុងឌូរ៉ាស

ហុងឌូរ៉ាសៈ ក្រុមមន្ត្រីក្នុងប្រទេស កាលពីថ្ងៃចន្ទ បាននិយាយថា មនុស្ស ០៤នាក់ស្លាប់ និង ១៥ នាក់ផ្សេងទៀតបានបាត់ខ្លួន ចំពេលមានព្យុះដ៏ខ្លាំង បានវាយប្រហារនៅប្រទេសហុងឌូរ៉ាស ចាប់តាំងពីថ្ងៃសៅរ៍ កន្លងមក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា អ្នកនេសាទវ័យ ៤៩ ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ កាលពីព្រឹកថ្ងៃអាទិត្យ នៅឆ្នេរសមុទ្រកំពង់ផែភាគខាងជើងនៃតំបន់ជនបទ Omoa បន្ទាប់ពីទូករបស់គាត់ក្រឡាប់។

ហេតុការណ៍ដាច់ដោយទ្បែកផ្សេងមួយទៀត បានបញ្ជាក់ថា មនុស្សបីនាក់បានស្លាប់ និង ១៤ នាក់ទៀត បានបាត់ខ្លួន នៅពេលដែលទូកមួយ ដែលដឹកអ្នកដំណើរ ៣៥ នាក់ បានក្រឡាប់លិច ដោយសារព្យុះបក់បោក នៅតាមបណ្តោយឆ្នេរសមុទ្រ Mosquito ប្រទេសនេះ៕

មតិយោបល់