ព័ត៌មានជាតិ

ស្រវឹងកុំបើកបរ! HIGHLANDER បើក​លឿន​ដូចហោះបុកម៉ូតូ ក្រឡាប់ផ្ងារជើង របួសធ្ងន់ស្រាល៥នាក់

កណ្ដាល: រថយន្ត HIGHLANDER មួយគ្រឿង ម្ចាស់ស្រវឹងស្រាបើក​បោះពួយយ៉ាងលឿង ហើយ​ជ្រុលចង្កូត​ទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកគុប បណ្ដាលឲ្យ​មនុស្សជិះម៉ូតូ​៤នាក់ រងរបួសធ្ងន់និងស្រាល ចំណែករថយន្តក្រឡាប់ផ្ងារជើង អ្នកបើកបររងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវលេខ380 នៅចំណុចភូមិព្រែកតាកូវ​ ឃុំព្រែកតាកូវ​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កម៉ាក HIGHLANDER ពណ៌ទឹកប្រាក់ ប្រភេទទេសចរណ៍ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AK-8360 បើកបរដោយឈ្មោះ​ ជួន​ ស្រួន​ ភេទប្រុស​ អាយុ៤០ឆ្នាំ​ នៅភូមិពាមតាឯក​ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម​ ខេត្តកណ្ដាល បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងស្ថានភាពស្រវឹងស្រា លុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូមួយគ្រឿង​ធ្វើដំណើរស្របទិសគ្នា​ម៉ាក HONDACUP. C50 ពណ៌ស្ករ ពាក់ស្លាកលេខ​ ប3326ភព1 បើកបរដោយឈ្មោះ​ ប៉ែន​ សុខជា​ ភេទប្រុស​ អាយុ២៧ឆ្នាំ(រងរបួសស្រាល) និងអ្នក​រួមដំណើរ៣នាក់១-ឈ្មោះ​ ប៉ែន​ សេងណាំ​ ភេទប្រុស អាយុ៩ឆ្នាំ(រងរបួសស្រាល)  ២-ឈ្មោះ​ ប៉ែន​ ប៊ុនណា​ ភេទប្រុស​ អាយុ៦ឆ្នាំ(រងរបួសស្រាល) ៣-ឈ្មោះ​ ប៉ែន​ យូអ៊ី ភេទស្រី អាយុ៣ឆ្នាំ (រងរបួសធ្ងន់) អ្នកទាំង៤ រស់នៅ​ភូមិព្រែកក្របៅទី១​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល។

ក្រោយកើតហេតុ​អ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលស្រុក។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សារទុកនៅអធិការនគរបាលស្រុក រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់