ស៊ីរីៈ យ៉ាងហោចណាស់ មនុស្សចំនួនជាង ៣០នាក់ ក្នុងនោះរួមមានស្រ្តី និងក្មេង ត្រូវបានរាយការណ៍ថា ស្លាប់ក្រោយការវាប្រហារ តាមដែនអាកាស នៅប្រហារនៅលើជំរុំជនភៀសខ្លួនមួយ នៅជិតព្រំដែនប្រទេសស៊ីរី ជាមួយប្រទេសទួរគី។ នេះបើយោងតាមរយៈ សារព័ត៍មាន Express News ចេញផ្សាយនៅទី៦ ខែឧសភាព ឆ្នាំ២០១៦។
រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីជុំរុំនៅ al-Camouna ចំនួន ១០ ត្រូវបំផ្លាញនៅជិត Sarmana ក្នុងខេត្ត Idlib ហើយមកទាល់ពេលនេះ គេរំពឹងទុកថា ចំនួនមនុស្សស្លាប់ អាចនឹងមានកើនឡើងផងដែរ។
គួរបញ្ជាក់ផងដែរ នេះជាការវាយប្រហារថ្មីមួយ ដោយគិតត្រឹមមួយថ្ងៃ ក្រោយពីការប្រកាស ការបន្តបទឈប់បាញ់គ្នាសាជាថ្មី ដោយអាមេរិក និងរុស្ស៊ី៕
មតិយោបល់