ភ្នំពេញៈមុននេះបន្តិច នៅតាមបណ្តាយផ្លូវ ឧកញ៉ាម៉ុង ឬទ្ធី មុខផ្សារដើមអំពិល ត្រូវអាជ្ញាធរខណ្ឌសែនសុខ ចុះរៀបចំសណ្តាប់ធ្នាប់ ដើម្បីទ្បើងកម្ពស់សោភណ័ភាពទីក្រុង និងបញ្ចៀសការកកស្ទះចរាចរ ក្រោមការដឹកនាំលោក ថេង សុថុល អភិបាលរងខណ្ឌ តំណាងឲ្យ លោកអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ស្ថិតក្នុងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាវេលាម៉ោង៨ ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ។
គួររំឭកថា ការចុះរៀបចំសណ្តាប់ធ្នាប់សម្រាប់ទីតាំងខាងលើ គឺបានធ្វើជាច្រើនដង តែបងប្អូនអ្នកលក់ដូរ ចេះតែបន្តដាក់លក់ ដោយយកចញ្ចើមផ្លូវធ្វើជាទីតាំង បង្កឲ្យកកស្ទះចរាចរជារៀងរាល់ថ្ងៃ៕
មតិយោបល់