ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ការប្រយុទ្ធគ្នានៅអាហ្វហ្គានីស្ថាន សម្លាប់មនុស្សចំនួន ៨នាក់

អាហ្វហ្គានីស្ថាន: បើតាមមន្ត្រីក្នុងស្រុក បាននិយាយថា ការប្រយុទ្ធគ្នារវាងកងកម្លាំង រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ជាមួយនឹងពួកតាលីបង់ បានសម្លាប់មនុស្សចំនួន ៨នាក់ នៅភាគខាងជើងខេត្ត Kunduz ចម្ងាយ ២៥០ គីទ្បួម៉ែត្រ ពីភាគខាងជើងទីក្រុងកាប៊ុល។ នេះបើយោងតាមរយ: សារព័ត៍មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។

កងកម្លាំងទាហានចំនួន ៥នាក់ ត្រូវបានសម្លាប់ នៅក្នុងស្រុក Qala-e-Zal កាលពីយប់ថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការឲ្យដឹងពីអភិបាលស្រុក Mahbubullah Sayedi ហើយក្នុងនោះ ក៏មានពួកក្រុមសកម្មប្រយុទ្ធតាលីបង់ ៣នាក់ទៀត បានសម្លាប់បន្ថែម នៅព្រំដែនភាគខាងជើងស្រុក Chardara ផងដែរ នេះបើតាមការឲ្យពី លោក Zalmai Farooqi អភិបាលស្រុក Chardara៕

dbbf3a56-83e5-4372-9d42-ed0696104bde

មតិយោបល់