ព័ត៌មានជាតិ

ពួជ​គោ​ដែល​មាន​ស្លឹកត្រចៀក​ធំ​ជាង​គេ​បំផុត​នៅលើ​លោក​

គោ​ចម្លែក​ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង Qingdao ខេត្ត Shandong ប្រទេស​ចិន​ជា​របស់​លោក​ស៊ុន​ដែល​បាន​ទិញ​មក​ពី​កសិដ្ឋាន​ធំ​មួយ​ក្បែរ​កន្លែង​ដែល​គាត់​រស់នៅ​។​
​បើ​យោង​តាម​គេហទំព័រ​បរទេស​នានា​បានឲ្យដឹង​ថា​នេះ​គឺជា​ពូជ​គោ​ថ្មី​ដែល​មាន​ចំណុច​មួយចំនួន​ខុស​ពី​ពួជ​គោ​ធម្មតា​ព្រោះ​វា​មាន​ត្រចៀក​ធំ ច្រមុះ​វែង ហើយ​បូក​របស់​វា​
​ដូច​ជា​សត្វ​អូដ្ឋ​។ លោក​ស៊ុន​បាន​និយាយថា​គោ​ពណ៌​ស​របស់​គាត់​មួយ​ក្បាល​នេះ​មាន​អាយុ​តិច​ជា​មួយ​ឆ្នាំ ពី​ដំបូង​គាត់​គិត​ថា​គោ​នេះ​មិន​អាច​រស់នៅ​បាន​យូរ​ទេ តែ​ផ្ទុយទៅវិញ​វា​អាច​រស់នៅ​បាន​រហូត​មក​ដល់ពេលនេះ ហើយ​មាន​សុខភាព​ល្អ​ទៀតផង​។ ដូច្នេះ​នៅ​ចុង​ខែ​ធ្នូ​ឆ្នាំ ២០១៣ កន្លងទៅ​នេះ​លោក​ស៊ុន​បាន​បរិចោគ​វា​ឲ្យទៅ​សួនសត្វ​នៅក្នុង​ទីក្រុង Qingdao មើលថែរក្សា​វិញ​៕​
Cow

មតិយោបល់