បាត់ដំបងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានក្មេងអាយុ១ខួបម្នាក់ បានទឹកផែស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលទៅលេងមុខផែជាមួយម្តាយ ហើយម្តាយរវល់ការងារមិនបានមើលកូន។
ករណីនេះបង្កការភ្ញាក់ផ្អើលនៅម៉ោងល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បច្ចុប្បន្នសពក្មេងប្រុសខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់