ចិនៈ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កងនាវាឆ្មាំសមុទ្រក្នុងប្រទេស បានរាយការណ៍ថា មនុស្សចំនួន ១៧នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីទូកនេសាទមួយ បានប៉ះទង្គិចគ្នា ជាមួយនាវាដឹកទំនិញ បណ្ដាលឲ្យលិចចូលក្នុងទឹក នៅភាគខាងកើតសមុទ្រចិន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃទី៧ ខែឧសភាព ឆ្នាំ២០១៦។
ទូកនេសាទនេះ ប្រភេទ Lu Rong Yu 58398 មានមនុស្សចំនួន ១៩ នាក់ជិះនៅលើវា ហើយឧបទ្ទវហេតុនេះ បានកើតឡើងនៅវេលាម៉ោង ៣ និង ៤០នាទីព្រឹកនៅទីក្រុងប៉េកាំង បើតាមទីភ្នាក់ងារសេវាកម្មព័ត៌មានចិន បានឲ្យដឹងបន្ថែមថា មនុស្សចំនួន ២នាក់ ត្រូវបានជួយសង្គ្រោះ ដោយបញ្ជូនទូកនេសាទស្វែងរក និងជួយសង្គ្រោះ ហើយមកទល់ពេលនេះ ប្រតិបត្ដិការជួយសង្គ្រោះនៅតែបន្តដំណើរការ៕
មតិយោបល់